Senior Student Highlight: Taing Chinlong

[English Below]

តាំង ជីងឡុង

ជាសិស្សច្បងម្នាក់នៃវិទ្យាល័យ AUPP ជីងឡុង បានឱ្យដឹងថា ថ្នាក់ STEAM ជាថ្នាក់ដែលគាត់ចូលចិត្តជាងគេបំផុត ព្រោះថ្នាក់នេះអនុញ្ញាតឱ្យគាត់បង្ហាញពីគំនិតច្នៃប្រឌិត អភិវឌ្ឍន៍ផ្នត់គំនិត បង្រៀនពីការគ្រប់គ្រងពេលវេលា និងជំរុញភាពក្លាហានរបស់គាត់ តាមរយៈការជំនះលើភាពភ័យខ្លាចក្នុងការនិយាយជាសាធារណៈ។

ជីងឡុង ក៏មើលឃើញថា កម្មវិធីសិក្សា STEAM ដើរតួយ៉ាងសំខាន់សម្រាប់អនាគតរបស់គាត់ ព្រោះក្តីស្រមៃរបស់ ជីងឡុង គឺចង់ក្លាយជាស្ថាបត្យករដែលចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ដើម្បីសម្រេចបាននូវលទ្ធផលនេះ ជីងឡុង ជឿជាក់ថាមុខវិជ្ជារូបវិទ្យា និងគណិតវិទ្យា ដែលជាផ្នែកមួយនៃកម្មវិធីសិក្សា STEAM នឹងជួយត្រៀមគាត់ ដើម្បីបន្តការសិក្សាមុខជំនាញស្ថាបត្យកម្មនៅសាកលវិទ្យាល័យ នាពេលខាងមុខ។

ក្រៅពីការសិក្សា ជីងឡុង ក៏ឆ្លៀតពេលចូលរួមសកម្មភាពកីឡា និងជួយគ្រួសាររបស់គាត់ផងដែរ។ ជីងឡុងធ្លាប់ជាតំណាងឱ្យកម្ពុជា នៅក្នុងការប្រកួតបាល់ទាត់អាស៊ីនៅប្រទេសថៃ និងការរត់ម៉ារ៉ាតុងដើម្បីប្រមូលអំណោយសប្បុរសធម៌។ ជីងឡុង ក៏បានជួយដល់ជំនួញគ្រួសាររបស់គាត់ តាមរយៈការបង្កើតគេហទំព័រ និងផ្សព្វផ្សាយអាជីវកម្ម តាមរយៈប្រព័ន្ធអនឡាញ។

ក្នុងនាមជាសិស្សដែលជោគជ័យម្នាក់ ជីងឡុងបានផ្ដល់ដំបូន្មានសម្រាប់សិស្សប្អូនជំនាន់ក្រោយថា៖ “អ្វីគ្រប់យ៉ាងចាប់ផ្តើមដោយការជ្រើសរើស។ ជោគជ័យ ឬបរាជ័យ យើងជាអ្នកកំណត់។ ដូច្នេះអ្នកត្រូវព្យាយាម និងកុំបោះបង់ចោលពាក់កណ្ដាលទី”។ សរុបមក ទាំងនេះបង្ហាញឱ្យឃើញថា ជីងឡុង គឺជាសិស្សម្នាក់ដែលនឹងមានអនាគតដ៏ភ្លឺត្រចង់នៅថ្ងៃខាងមុខ។

Taing Chinlong (Academic Year of 2021-2022) – Motivation, Challenge, Stress
Favorite Quote: “The key to success is to focus on goals not obstacles.”

Chinglong, a senior at AUPPHS-FA, finds his STEAM class to be the most enjoyable because it allows him to express his creativity and improve his critical thinking skills. Furthermore, the class not only forces him to manage his time more judiciously, but also builds confidence by forcing him to face his reticence for public speaking.

In addition, Chinglong perceives the STEAM program essential for his future as an Architect who can contribute to the development of Cambodia. Chinglong believes that STEAM subjects are vital in preparing him for university, and ultimately his career.

Besides being a diligent student, Chinglong also puts his technical skills to good use by creating and maintaining a website that promotes his mother’s business. And, when he is not helping his family, he may be playing football as a member of a football team that represented Cambodia in an Asian football tournament held in Thailand or running marathons to help raise money for charitable organizations.

Chinglong is a talented and versatile young man whose advice for his contemporaries is: “Everything starts with a choice; Success or fail, it is you who decide. Thus, try hard; don’t give up and be willing to leave your comfort zone.”

To Learn More About AUPPHS-FA:

Share this Article