Search
Close this search box.

Senior Student Highlight: Sunhong Thay

[English Below]

ជួបជាមួយស៊ុនហុង ដែលជាសិស្សឆ្នើមថ្នាក់ទី១២ នៃវិទ្យាល័យ AUPP!

ចំណុចគួរឱ្យចាប់អារម្មណ៍មួយអំពីស៊ុនហុង គឺប្អូនចូលចិត្តស្តាប់តន្ត្រីនៅពេលទំនេរក្រៅពីការសិក្សា។ ស៊ុនហុងចូលចិត្តមុខវិជ្ជាប្រវត្តិសាស្ត្រ និង វប្បធម៌ ខ្មែរ ជាពិសេសព្រោះ ប្អូនចង់ដឹង និងសិក្សាបន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជា។ កំឡុងពេលសិក្សានៅទីនេះ ស៊ុនហុង បានប្រាប់ថាមុខវិជ្ជាទម្រង់ និងលំហ ជាមុខវិជ្ជាដែលពិបាកបន្តិចសម្រាប់ប្អូន ព្រោះជាធម្មតាប្អូនត្រូវចំណាយពេលយូរដើម្បីសិក្សាស្វែងយល់ពីអ្វីដែលប្អូនត្រូវធ្វើ។

ស៊ុនហុងគិតថាមុខវិជ្ជា AP Calculus គឺជាមុខវិជ្ជាដ៏ល្អមួយដែលជួយរៀបចំប្អូនសម្រាប់ជីវិតសិក្សានៅសកលវិទ្យាល័យ និងអាជីពការងារបន្ទាប់ពីប្អូនបញ្ចប់ការសិក្សាពីវិទ្យាល័យAUPP។ បន្ទាប់ពីបញ្ចប់ការសិក្សាពីវិទ្យាល័យ ស៊ុនហុងគ្រោងនឹងបន្តការសិក្សាមុខជំនាញផ្នែកទីផ្សារ ហើយប្អូនបានផ្ដាំផ្ញើទៅសិស្សប្អូនជំនាន់ក្រោយថា “រីករាយនឹងជីវិតនៅវិទ្យាល័យរបស់យើង ព្រោះវាជាពេលដែលខ្លីជាងការគិតរបស់យើង”។

Sunhong Thay (Academic Year 2022-2023) – Fun, Challenging, Fantastic
Favorite Quote: “School may be hard, annoying, and irritating, but you are going to miss it when it ends.”

One interesting fact about Sunhong is that he likes to listen to music during his free time. Among other subjects, he particularly like Khmer History and Culture because he wants to know more about the history of Cambodia, his motherland. During his study here, Sunhong founds that Form and Space class challenged him the most because he usually took longer time to figure out what to do with this class’ assignments than in other classes.

Sunhong thinks that AP Calculus is a great way to prepare him for his life after he finishes high school here. Besides the benefits for him when he goes to university, Sunhong believes that this course will help him when calculating optimum production quantities which will result in the greatest profit. After graduating from AUPPHS-FA, Sunhong plans to study marketing major, and he wants to tell his juniors, “Have fun in your high school life because it is shorter than you think.”

To Learn More About AUPPHS-FA:

Share this Article