[English Below]
វិទ្យាល័យដំបូងបង្អស់នៅកម្ពុជាដែលមានដៃគូសហការជាមួយគ្រឹះស្ថានសិក្សា Foxcroft Academy នៅសហរដ្ឋអាមេរិក
វិទ្យាល័យ AUPP (AUPP High School-Foxcroft Academy) ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០២០ ក្រោមកិច្ចសហការជាដៃគូជាមួយគ្រឹះស្ថានសិក្សា Foxcroft Academy (FA)នៅសហរដ្ឋអាមេរិក ដើម្បិផ្តល់ជូននូវការអប់រំថ្នាក់វិទ្យាល័យ តាមបែបស្ដង់ដាអន្ដរជាតិ សម្រាប់់សិស្សានុសិស្សកម្ពុជា ខណៈដែលវិស័យអប់រំកម្ពុជាកំពុងមានការរីកចម្រើនជាលំដាប់។
គ្រឹះស្ថានសិក្សា Foxcroft Academy ដែលជាដៃគូរបស់យើង ត្រូវបានបង្កើតឡើងជាគ្រឹះស្ថានមធ្យមសិក្សាឯកជនដែលមានអាយុកាលជាង ២០០ឆ្នាំមកហើយ។ គ្រឹះស្ថានសិក្សានេះ បានក្លាយជាសាលាដំបូងគេដែលត្រូវបានទទួលស្គាល់ បន្ទាប់ពីរដ្ឋ Maine ក្លាយជារដ្ឋផ្លូវការរបស់សហរដ្ឋអាមេរិក។ គោលគំនិតស្នូលរបស់គ្រឹះស្ថានសិក្សា Foxcroft Academy គឺផ្តោតសំខាន់ទៅលើ “ចំណេះដឹង គឺជាអំណាច”។
ដោយឡែក វិទ្យាល័យ AUPP ផ្តល់ជូនកម្មវិធីសិក្សាពេញម៉ោងពីថ្នាក់ទី៩ ដល់ទី១២ ដែលត្រូវបានរៀបចំឡើងស្របតាមប្រព័ន្ធអប់រំវិទ្យាល័យអាមេរិកាំង។ កម្មវិធីសិក្សារបស់វិទ្យាល័យ AUPP ផ្ដោតសំខាន់ទៅលើកម្មវិធីស្ទីម (STEAM) រួមមានវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យាផងដែរ។ ថ្នាក់រៀនទាំងអស់ត្រូវបានបង្រៀនជាភាសាអង់គ្លេស និងបង្រៀនដោយលោកគ្រូអ្នកគ្រូជនជាតិខ្មែរ និងជនជាតិបរទេសដែលមានសមត្ថភាពខ្ពស់ប្រកបដោយជំនាញវិជ្ជាជីវៈ។ ជ្រើសរើសវិទ្យាល័យ AUPP គឺធានាបាននូវបទពិសោធន៍សិក្សាដ៏ល្អបំផុតសំរាប់សិស្សានុសិស្សក្នុងការចាប់យកមុខជំនាញ និងអាជីពការងារនៅពេលអនាគត។
សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាពីវិទ្យាល័យ AUPP នឹងទទួលបានសញ្ញាបត្រមធ្យមសិក្សាស្ដង់ដារអាមេរិក រួមជាមួយនឹងសញ្ញាបត្រចេញពីវិទ្យាល័យ AUPP ដែលមានតម្លៃសមមូលនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ការសហការរវាងវិទ្យាល័យ AUPP ជាមួយគ្រឹះស្ថានសិក្សា Foxcroft Academy បានផ្តល់ឱកាសកាន់តែទូលំទូលាយ និងប្រសើរឡើង សម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សារបស់ពួកគេនៅសហរដ្ឋអាមេរិក ឬប្រទេសផ្សេងទៀតដែលទទួលស្គាល់សញ្ញាបត្រ Foxcroft Academy។ វិទ្យាល័យ AUPP មានទីតាំងនៅក្នុងបរិវេណសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ អគារលេខ២៧៨H ផ្លូវ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។




In recognition of the potential growth of Cambodian education, AUPP High School-Foxcroft Academy (AUPPHS-FA) was founded on November 02, 2020, through a partnership between the American University of Phnom Penh (AUPP) and Foxcroft Academy (FA) with the mission to provide the best high school education for Cambodian youth.
Our partner, Foxcroft Academy, was established as a private secondary school on January 30, 1823, becoming the first school to be chartered after Maine became a U.S. state. FA has an almost two-hundred-year long-standing tradition of excellence. Its core concept is that “knowledge is power”. FA’s curriculum is arranged to provide students not just diversified learning, but also the chance to participate in community activities beyond their classroom. This encourages students to step out of their comfort zone and realize their true potential.
AUPP High School-Foxcroft Academy is a private high school that provides a four-year full-time grade 9 to grade 12 program that is designed to follow the American high school education system. AUPPHS-FA’s curriculum also embraces the STEAM (Science, Technology, Engineering, Arts, and Math) program. All classes are taught in English and by highly qualified international and local instructors. AUPPHS-FA’s learning and assessment approach ensures that students will receive the best learning experience during their high school career.
Students who graduate from AUPPHS-Foxcroft Academy will obtain a qualified U.S. high school diploma and another high school diploma that is equivalent to the Cambodian National High School diploma (BACII). Our affiliation with the Foxcroft Academy provides wider and better opportunity for students who want to pursue their education in the United States or other countries where the Foxcroft Academy diploma is recognized.
AUPPHS-FA is located within the AUPP campus in building #278H, Street 201R, Kroalkor Village, Sangkat Kilometer 6, Khan Russey Keo, Phnom Penh.
To Learn More About AUPPHS-FA:
- Phone: +855 23 902 111/ +855 77 584 797
- Website: aupphs-fa.edu.kh
- Follow us on Instagram: Click Here
- Subscribe to our Telegram channel: Click Here
- LinkedIn: Click Here