[English Below]
វិទ្យាល័យដំបូងបង្អស់នៅកម្ពុជាដែលផ្ដល់ជូនកម្មវិធីសិក្សា STEAM
ជាមួយនឹងកម្មវិធីសិក្សាដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក វិទ្យាល័យ AUPP ជាវិទ្យាល័យដំបូងគេដែលបាននឹងកំពុងផ្ដល់ជូនសិស្សានុសិស្សនូវកម្មវិធីសិក្សាSTEAM ដើម្បីជាជំនួយដល់ការត្រៀមខ្លូនបន្ដការសិក្សាថ្នាក់ឧត្តមសិក្សា។
ការអប់រំតាមកម្មវិធី STEAM ផ្តោតយ៉ាងសំខាន់លើ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា ដែលបង្រៀនសិស្សានុសិស្សឱ្យចេះអង្កេត យល់ដឹងពីការណែនាំ និងបណ្ដុះនូវការគិតបែបស៊ីជម្រៅ។
គោលបំណងចម្បងនៃកម្មវិធីនេះ គឺដើម្បីជំរុញឱ្យសិស្សានុសិស្សមានភាពក្លាហាន គួបផ្សំនឹងការត្រិះរិះពិចារណាយ៉ាងល្អិតល្អន់ ក៏ដូចជាការចូលរួមក្នុងកិច្ចការពិសោធន៍ មានភាពតស៊ូព្យាយាមក្នុងការដោះស្រាយបញ្ហា ចេះសហការជាមួយសមាជិកក្រុម មានភាពច្នៃប្រឌិតខ្ពស់ ការគិតបែបស៊ីជម្រៅសម្រាប់ឱកាសការងារ និងភាពជាអ្នកដឹកនាំ។
មុខវិជ្ជាសិក្សា STEAM នៃវិទ្យាល័យ AUPP ជាមុខវិជ្ជាសិក្សាតាមបែបថ្នាក់ពង្រឹងសមត្ថភាពត្រៀមចូលសិក្សាថ្នាក់ឧត្តមសិក្សា ដោយកម្មវិធីសិក្សាផ្តោតលើការប្រកួតប្រជែងជាអន្តរជាតិ និងទូលំទូលាយ។
សិក្សានៅវិទ្យាល័យ AUPP សិស្សានុសិស្សនឹងទទួលបាននូវការអប់រំដែលមានស្ដង់ដារខ្ពស់ និងត្រូវបានបង្រៀនដោយលោកគ្រូអ្នកគ្រូជនជាតិបរទេស និងជនជាតិខ្មែរដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតមកពីក្រៅប្រទេស និងមានសមត្ថភាពខ្ពស់ ប្រកបដោយជំនាញវិជ្ជាជីវៈ។
មុខវិជ្ជា STEAM នេះរួមមាន មុខវិជ្ជាវិស្វកម្ម (Engineering) មុខវិជ្ជាទម្រង់ និងលំហ (Forms and Space) មុខវិជ្ជារ៉ូបូត (Robotics) និងមុខវិជ្ជារូបវិទ្យាកម្រិតខ្ពស់ (Advanced Physics)។
វិទ្យាល័យ AUPP គឺជាវិទ្យាល័យតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលប្រកាន់យកនូវទស្សនវិជ្ជា STEAM និងជាជម្រើសដ៏ល្អបំផុតសម្រាប់សិស្សានុសិស្សកម្ពុជា ដោយសារគោលការណ៍អប់រំរបស់កម្មវិធីសិក្សា STEAM មានគោលបំណងជំរុញចំណង់ចំណូលចិត្តសិស្សក្នុងការសិក្សា និងបណ្ដុះការស្រឡាញ់សិល្បៈ និងវិទ្យាសាស្ត្រ តាមរយៈការប្រើប្រាស់វិធីសាស្រ្ត Transdisciplinary Approach។
សិស្សានុសិស្សត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងសកម្មវិធីជាច្រើននៅក្នុងមន្ទីរពិសោធន៍ ដើម្បីឱ្យចេះសហការ ធ្វើការជាមួយគ្នា និងឆ្លងកាត់បទពិសោធន៍ក្នុងការអនុវត្តដោយផ្ទាល់។
វិទ្យាល័យ AUPP មានទីតាំងស្ថិតនៅអគារលេខ 278H ផ្លូវ 201R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។




Utilizing a U.S. qualified curriculum, AUPP High School – Foxcroft Academy offers a college preparatory academic program that embraces a STEAM philosophy.
STEAM Education is an approach to learning that uses Science, Technology, Engineering, the Arts, and Mathematics as access points for guiding student inquiry, dialogue, and critical thinking. The main objective of the program is to help students to take measured risks, engage in experiential learning, persist in problem-solving, embrace collaboration, and work through the creative process.
STEAM programs are designed to prepare students for future employment opportunities by allowing them to develop skills such as creativity, innovation, and leadership. STEAM education also emphasizes a transdisciplinary approach to resolving real-world situations. Some of the College Preparatory STEAM classes offered at AUPPHS-Foxcroft Academy are Engineering, Forms and Space, Robotics, and Advanced Physics, all being taught by highly accomplished teachers who hold a doctorate or master’s degree in their respective discipline.
AUPPHS-FA is the only high school in Cambodia that embodies STEAM philosophy and the best choice for Cambodian high school students as STEAM educational discipline aims to spark learners’ interest and a lifelong love of the arts and sciences by using a transdisciplinary approach where authentic problems are explored. As the center of the program focus, students also engage in many projects in the laboratories to enable them to cooperate, work together, and perform hands-on activities.
AUPP High School’s state-of-the-art campus is located at building #278H, Street 201R, Kroalkor Village, Sangkat Kilometer 6, Khan Russey Keo, Phnom Penh.
To Learn More About AUPPHS-FA:
- Phone: +855 23 902 111/ +855 77 584 797
- Website: aupphs-fa.edu.kh
- Follow us on Instagram: Click Here
- Subscribe to our Telegram channel: Click Here
- LinkedIn: Click Here