[English Below]
វិទ្យាល័យអេយូភីភីដែលមានដៃគូនៅសហរដ្ឋអាមេរិកមកដល់កម្ពុជាហើយ
វិទ្យាល័យអេយូភីភី (AUPP High School Foxcroft Academy) ជាគ្រឹះស្ថានមធ្យមសិក្សាដំបូង និងតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលបានសហការជាមួយគ្រឹះស្ថានសិក្សា Foxcroft Academy នៅសហរដ្ឋអាមេរិក ដើម្បីផ្ដល់ជូនសិស្សានុសិស្សនូវសញ្ញាបត្រកម្រិតវិទ្យាល័យដែលមានគុណភាពខ្ពស់់ ស្ដង់ដារអាមេរិក។
គ្រឹះស្ថានសិក្សា Foxcroft Academy មានទីតាំងស្ថិតនៅក្នុងរដ្ឋ Maine ដ៏ស្រស់ស្អាត និងមានប្រវត្តិយូរអង្វែងខាងផ្នែកអប់រំនៅសហរដ្ឋអាមេរិក។ Foxcroft Academy ត្រូវបានបង្កើតឡើងជាគ្រឹះស្ថានមធ្យមសិក្សាឯកជននៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៨២៣ និងជាសាលារៀនដំបូងបង្អស់ដែលត្រូវបានទទួលស្គាល់ បន្ទាប់ពីរដ្ឋ Maine ក្លាយជារដ្ឋផ្លូវការរបស់អាមេរិក។
ដើម្បីផ្តល់ជូននូវកម្មវិធីសិក្សាសម្រាប់សិស្សនុសិស្សដែលកំពុងត្រៀមខ្កួនសម្រាប់ចូលសិក្សាថ្នាក់ឧត្តមសិក្សា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និង Foxcroft Academy បានបង្កើតកម្មវិធីសិក្សាថ្នាក់វិទ្យាល័យបែបអន្តរជាតិមួយក្នុងគោលបំណងអប់រំសិស្សានុសិស្សឱ្យមានសមត្ថភាពប្រកួតប្រជែងជាលក្ខណៈអន្តរជាតិនិងអនុញ្ញាតឱ្យសិស្សានុសិស្សស្វែងយល់អំពីឱកាសការសិក្សា និងការអប់រំជាលក្ខណៈសកលភាវូបនីយកម្ម។
វិទ្យាល័យអេយូភីភី ផ្តោតសំខាន់លើកម្មវិធីសិក្សាពេញម៉ោងរយៈពេល៤ឆ្នាំ ចាប់ពីថ្នាក់ទី ៩ ដល់ទី១២។ កម្មវិធីសិក្សានេះ ត្រូវបានរៀបចំឡើងស្របតាមកម្មវិធីអប់រំថ្នាក់មធ្យមសិក្សានៅសហរដ្ឋអាមេរិក។ ថ្នាក់រៀន ត្រូវបានបង្រៀនដោយលោកគ្រូ អ្នកគ្រូជនជាតិបរទេស និងជនជាតិខ្មែរដែលមានសមត្ថភាពខ្ពស់ប្រកបដោយជំនាញវិជ្ជាជីវៈ។ វិទ្យាល័យអេយូភីភី ផ្ដល់ជូននូវកម្មវិធីសិក្សាលើមុខវិជ្ជាស្នូលសំខាន់ៗរួមមាន៖ ភាសាអង់គ្លេស គណិតវិទ្យា វិទ្យាសាស្រ្ត (ជីវវិទ្យា គីមីវិទ្យា និងរូបវិទ្យា) សិក្សាសង្គម ភាសាអន្តរជាតិ អប់រំកាយនិងសុខភាព និងសិល្បៈ។
បន្ថែមនលើកម្មវិធីសិក្សាត្រៀមសម្រាប់ថ្នាក់ឧត្តមសិក្សា (College Preparatory Courses) វិទ្យាល័យអេយូភីភី ក៏ផ្ដល់ជូននូវកម្មវិធី STEAM ដែលជាកម្មវិធីអប់រំលំដាប់អន្តរជាតិ។ កម្មវិធីនេះរួមមាន៖ មុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។ គោលបំណងចម្បងនៃកម្មវិធីនេះ គឺផ្ដោតទៅលើការអភិវឌ្ឍ និងបង្ហាត់បង្រៀនសិស្សានុសិស្សឲ្យមានភាពក្លាហានក្នុងការបង្កើតថ្មី ជាពិសេសចូលរួមក្នុងការពិសោធដោយផ្ទាល់ ចេះដោះស្រាយបញ្ហា និងជំរុញឲ្យសិស្សចេះធ្វើការសហការ ក្នុងការច្នៃប្រឌិត។
ក្រោយពេលបញ្ចប់ការសិក្សា សិស្សានុសិស្សអាចចុះឈ្មោះចូលរៀនបន្ដថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ សិស្សានុសិស្សដែលសិក្សានៅវិទ្យាល័យអេយូភីភី មិនតម្រូវឱ្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើយ។ ជាមួយគ្នានេះ ក្រោយពីបញ្ចប់ការសិក្សានៅវិទ្យាល័យអេយូភីភី សិស្សានុសិស្ស អាចបន្ដការសិក្សានៅសហរដ្ឋអាមេរិក ឬនៅប្រទេសផ្សេងៗទៀតដែលទទួលស្គាល់សញ្ញាបត្រអាមេរិកាំង។
ជាមួយនឹងបរិក្ខារទំនើបៗ និងទាន់សម័យ បន្ទប់រៀនស្តង់ដារអាមេរិក បន្ទប់កុំព្យូទ័រ បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ និងបណ្ណាល័យដ៏ធំទូលាយ វិទ្យាល័យអេយូភីភីសូមស្វាគមន៍សិស្សានុសិស្សដែលកំពុងស្វែងរកវិទ្យាល័យដែលមានគុណភាពអប់រំខ្ពស់។
វិទ្យាល័យអេយូភីភី មានទីតាំងស្ថិតនៅអគារលេខ 278H ផ្លូវ 201R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
AUPP High School-Foxcroft Academy (AUPPHS-FA) is the first and only high school in Cambodia that offers an international high school diploma upon graduation from its U.S. affiliate, Foxcroft Academy. AUPPHS- FA students are not required to take the Cambodian National High School Examination.
Foxcroft Academy is located in the beautiful state of Maine, the school is one of the oldest boarding schools in the U.S. and contributes to a long-standing tradition of excellence. It was established as a private secondary school on January 30, 1823, becoming the first school to be chartered after Maine became a U.S state.
With a mission to provide students a rigorous college and career preparatory academic curriculum, the American University of Phnom Penh (AUPP) and Foxcroft Academy have developed a cross border international high school program designed to educate students to be internationally competitive and to allow students to explore diverse educational and scholastic opportunities.
AUPPHS-FA focuses on a four-year full-time grade 9 to 12 program that is taught in English. The program is designed to mirror the American high school education system. Classes are taught by highly qualified international and Cambodian instructors who are dedicated to help students reach their greatest potential. AUPPHS-FA delivers a College Preparatory level (CP) curriculum that includes core courses in English, Mathematics, Sciences (Biology, Chemistry and Physics), Social Studies, World language, Physical Education and Health, and Art. With modern facilities including American standard classrooms, science laboratories, a spacious library, Center for Student Involvement, and more, AUPPHS-FA is ready to offer the best High School experience for its students.
In addition to the College Preparatory courses, AUPPHS-FA also offers advanced studies in STEAM subjects. STEAM Education is an approach to learning that uses Science, Technology, Engineering, the Arts and Mathematics as access points for guiding student inquiry, dialogue, and critical thinking. The main objective for the program is to help students to take thoughtful risks, engage in experiential learning, persist in problem-solving, embrace collaboration, and work through the creative process.
AUPPHS-Foxcroft Academy also provides for a study abroad program through its U.S. Affiliate school. AUPP students may travel and study at Foxcroft Academy (FA) for three months or multiple years, depending on the student’s desire. FA has had a boarding program since 2003 and has the capacity to house and support as many as 100 foreign students on its campus.
Upon graduation from AUPPHS-FA, students may continue their studies at the American University of Phnom Penh. AUPP High School’s affiliation with Foxcroft Academy also provides a great opportunity for its students to study abroad and pursue their education in the United States or other countries where the Foxcroft Academy diploma is recognized.
AUPP High School’s state-of-the-art campus is located at building #278H, Street 201R, Kroalkor Village, Sangkat Kilometer 6, Khan Russey Keo, Phnom Penh.
To Learn More About AUPPHS-FA:
- Phone: +855 23 902 111/ +855 77 584 797
- Website: aupphs-fa.edu.kh
- Follow us on Instagram: Click Here
- Subscribe to our Telegram channel: Click Here
- LinkedIn: Click Here