AUPP High School – Foxcroft Academy Wraps Up a Groundbreaking Ceremony Class of 2023

[English Below]

សិស្សានុសិស្សប្រចាំឆ្នាំសិក្សា ២០២៣ របស់វិទ្យាល័យ AUPP (AUPPHS-FA) បានបញ្ចប់ការសិក្សារបស់ពួកគេដោយជោគជ័យ ទោះបីជាមានបញ្ហាប្រឈមមួយចំនួនដែលបណ្តាលមកពីជំងឺរាតត្បាតក៏ដោយ។ គណៈគ្រប់គ្រងនៃវិទ្យាល័យ AUPP ពិតជាមានមោទនភាពក្នុងការអបអរសាទរការបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យរបស់ពួកគេ។ ពិធីប្រគល់សញ្ញាបត្រនេះ ត្រូវបានប្រារព្វឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣​ ដោយសិស្សានុសិស្សដែលបញ្ចប់ការសិក្សា​សរុបចំនួន ១៨រូប បានទទួលសញ្ញាបត្រចំនួនពីរ ដែលសញ្ញាបត្រមួយផ្តល់ជូនដោយវិទ្យាល័យដៃគូនៅសហរដ្ឋអាមេរិករបស់យើងគឺគ្រឹះស្ថានសិក្សា Foxcroft Academy និងសញ្ញាបត្រមួយទៀត ដែលមានតម្លៃសមមូលនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា។

សិស្សានុសិស្សដែលបញ្ចប់ការសិក្សាឆ្នាំ២០២៣ បោះជំហានឆ្លងកាត់ឆាកកិត្តិយស ដែលជានិមិត្តសញ្ញានៃការបញ្ចប់ការសិក្សា​ និងជាការចាប់ផ្តើមជំពូកថ្មីក្នុងជីវិតរបស់ពួកគេ។ សិស្សានុសិស្សទទួលបានការអប់រំយ៉ាងពិសេស គួបផ្សំនឹងការចូលរួមក្នុងកម្មវិធីបង្ហាត់បង្រៀន បានធ្វើឱ្យពួកគេទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ AUPP។ សិស្សានុសិស្សដែលបញ្ចប់ការសិក្សា ក៏បានបង្ហាញពីជំនាញភាពជាអ្នកដឹកនាំ ភាពប៉ិនប្រសប់ ការលះបង់ និងការខិតខំប្រឹងប្រែង ដែលកើតចេញពីការចូលរួមយ៉ាងសកម្មរបស់ពួកគេក្នុងសកម្មភាពក្រៅកម្មវិធីសិក្សា ដូចជាគម្រោងការងារសហគមន៍ ក្លឹបកីឡា តន្ត្រី និងសិល្បៈ។ សមិទ្ធផលទាំងនេះបានធ្វើឱ្យសហគមន៍ AUPP មានមោទនភាពក្រៃលែង។

ជាមួយគ្នានោះដែរ ការងារសហគមន៍ និងសកម្មភាពមនុស្សធម៌របស់សិស្សានុសិស្សជាមួយលោកគ្រូអ្នកគ្រូរបស់វិទ្យាល័យ ក៏បានជះផលវិជ្ជមានយ៉ាងខ្លាំង។ ពួកគេបានផ្សព្វផ្សាយ និងរៃអង្គាសការបរិច្ចាគដើម្បីជួយដល់សាលាបឋមសិក្សាចំបក់ ក្នុងឃុំចំបក់ ដោយបានផ្តល់ជាសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅទីនោះចំនួន ៦០នាក់ ហើយថែមទាំងបានចូលរួមចំណែកជាថវិកាសម្រាប់ជួសជុលអគារសិក្សាផងដែរ។ សិស្សានុសិស្សនៃឆ្នាំសិក្សា២០២៣ដែលបានចូលរួមក្នុងសកម្មភាពខាងលើនេះ បាននិយាយថា៖ «វាគឺជាបទពិសោធន៍ដ៏មោទនភាពមួយដែលយើងទាំងអស់គ្នាបានចូលរួមចំណែកដល់ការអប់រំរបស់ក្មេងៗនៅក្នុងសហគមន៍»។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២​ នេះ សិស្សថ្នាក់ទី១២ របស់វិទ្យាល័យ AUPP ចំនួន ៣រូប រួមជាមួយនឹងគ្រូបង្រៀន បានធ្វើដំណើរទៅកាន់ទីក្រុង Dortmund ប្រទេសអាល្លឺម៉ង់ ដើម្បីតំណាងឱ្យប្រទេសកម្ពុជានៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រអន្តរជាតិនៃកម្មវិធីប្រកួតមនុស្សយន្តអូឡាំព្យាដពិភពលោកឆ្នាំ២០២២ (World Robot Olympiad 2022) ជាមួយនឹងក្រុមចំនួន ៣៦៥ មកពី ៧៣ ប្រទេសជុំវិញពិភពលោក។ លើសពីនេះទៅទៀត នៅពេលបញ្ចប់ការសិក្សា សិស្សានុសិស្សនៃវិទ្យាល័យ AUPP ចំនួន ៥រូប នឹងបន្តការសិក្សារបស់ពួកគេនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ខណៈដែលសិស្សានុសិស្សផ្សេងទៀតត្រូវបានទទួលឱ្យបន្តការសិក្សាជាមួយនឹងអាហារូបករណ៍នៅសាកលវិទ្យាល័យល្បីៗនៅសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ចក្រភពអង់គ្លេស និងអ៊ីតាលី។

លោក William E. Thomas នាយកវិទ្យាល័យ AUPP បានមានប្រសាសន៍នៅក្នុងកំឡុងពេលកម្មវិធីទទួលសញ្ញាបត្រថា៖ “ច្រើនជាង ៧៥%នៃសិស្សរបស់យើង បានបញ្ចប់ការសិក្សាប្រចាំឆ្នាំ២០២៣ ជាមួយនឹងរង្វាន់សិស្សឆ្នើម Summa Cum laude, Magna Cum Laude និង Cum Laude។ សមិទ្ធិផលនេះគ្រាន់តែជាឧទាហរណ៍មួយនៃសមិទ្ធិផលឆ្នើមជាច្រើនផ្សេងទៀតរបស់សិស្សានុសិស្សយើង និងឆន្ទៈរបស់ពួកគេលើសពីការរំពឹងទុក។​ វិទ្យាល័យ AUPP មានមោទនភាពយ៉ាងខ្លាំងចំពោះភាពជោគជ័យរបស់ពួកគេ ហើយទន្ទឹងរង់ចាំមើលពីភាពជោគជ័យបន្តបន្ទាប់ទៀតរបស់ពួកគេ ក្នុងនាមជាអ្នកដឹកនាំជំនាន់ក្រោយនៃព្រះរាជាណាចក្រកម្ពុជា»។

សិស្សានុសិស្សដែលបញ្ចប់ការសិក្សា ក៏បានសម្តែងការដឹងគុណចំពោះក្រុមគ្រួសារ លោកគ្រូអ្នកគ្រូ បុគ្គលិក និងមិត្តភក្តិរបស់ពួកគេ សម្រាប់ការគាំទ្រក្នុងពេលកន្លងមក។

សម្រាប់ព័ត៌មានបន្ថែមអំពីវិទ្យាល័យ AUPP សូមចូលទៅកាន់គេហទំព័រ www.aupphs-fa.edu.kh

ព័ត៌មានទូទៅអំពីវិទ្យាល័យ AUPP

វិទ្យាល័យ AUPP គឺជាវិទ្យាល័យឯកជនអន្តរជាតិមួយដែលផ្ដល់ជូននូវកម្មវិធីសិក្សាពេញម៉ោងពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ដែលត្រូវបានរៀបចំឡើងស្របតាមកម្មវិធីអប់រំថ្នាក់មធ្យមសិក្សានៅសហរដ្ឋអាមេរិក។ បន្ថែមពីលើកម្មវិធីសិក្សាត្រៀមសម្រាប់ថ្នាក់ឧត្តមសិក្សា (College Preparatory Courses) វិទ្យាល័យ AUPP ក៏ផ្ដល់ជូននូវកម្មវិធី STEAM ដែលជាកម្មវិធីអប់រំលំដាប់អន្តរជាតិ រួមមាន៖ មុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។ គោលបំណងចម្បងនៃកម្មវិធីនេះ គឺផ្ដោតទៅលើការអភិវឌ្ឍ និងបង្ហាត់បង្រៀនសិស្សានុសិស្សឲ្យមានភាពក្លាហានក្នុងការបង្កើតថ្មី ជាពិសេសចូលរួមក្នុងការពិសោធន៍ដោយផ្ទាល់ ចេះដោះស្រាយបញ្ហា និងជំរុញឲ្យសិស្សចេះធ្វើការសហការ ក្នុងការច្នៃប្រឌិត។ ទីតាំងថ្មីរបស់វិទ្យាល័យ AUPP បច្ចុប្បន្នកំពុងត្រូវបានសាងសង់នៅទីតាំងសំខាន់មួយនៅចំណុចកណ្តាលរាជធានីភ្នំពេញ ដោយមានបំពាក់នូវសម្ភារៈបរិក្ខារទំនើបៗដូចជា ថ្នាក់រៀនឌីជីថល បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM/Robotics) និងបណ្ណាល័យធំទូលាយ។

ទំនាក់ទំនង៖
កញ្ញា អិប សុផល
បុគ្គលិកព័ត៌មាន និងរដ្ឋបាល
០២៣ ៩០២ ១១១ / ០៧៧ ៥៨៤ ៧៩៧ (តេឡេក្រាម)
[email protected]

AUPP High School – Foxcroft Academy Class of 2023 has successfully completed their high school journey amidst the challenges brought about by the pandemic. Without a doubt, we are proud to celebrate the graduation of the Class of 2023. The commencement ceremony was held on July 1, 2023, when 18 graduates obtained two diplomas – a qualified U.S. high school diploma issued by our academic partner, Foxcroft Academy, and a diploma equivalent to a Bac II diploma, recognized by Cambodia’s Ministry of Education, Youth and Sport.  

The Graduating Class of 2023 walked across the stage, thus completing their high school journey and beginning a new chapter in their lives. They attained an exceptional education, participated in a transformational mentorship program, and realized remarkable success during their time at AUPP High School – Foxcroft Academy. The graduates also showcased leadership skills, talent, dedication, and hard work emanating from their involvement in extracurricular activities such as community service projects, sports clubs, music, and art. These achievements have made the AUPPHS-FA community proud.

The community service and civic engagement our graduates and faculty performed made a significant impact. They promoted and collected donations for Chambok Primary School in Chambok Commune, providing school supplies to 60 students and contributing funds towards building repairs. “It was a fulfilling experience in being able to contribute to the education of young students in the community,” said the senior student of the Class of 2023.

Three AUPPHS-FA seniors, along with their teacher, traveled to Dortmund, Germany, on November 17, 2022, to represent Cambodia at the International Final of the World Robotics Olympiad (WRO 2022), where they competed against 365 teams from 73 countries worldwide. Additionally, we are thrilled to report that upon graduation, five AUPPHS-FA students will continue their education at the American University of Phnom Penh, while other AUPPHS-FA students have been accepted into universities in the U.S., Australia, Canada, the UK, and Italy, with scholarship offers.

During commencement, AUPPHS-FA Principal Mr. William E. Thomas shared that “More than 75% of the 2023 Graduating Class will receive a diploma with academic distinction (Summa Cum laude, Magna Cum Laude, or Cum Laude). This achievement is just one example of our students’ outstanding accomplishments and their willingness to go above and beyond expectations. AUPPHS-FA is incredibly proud of their successes and looks forward to seeing them excel as future leaders in Cambodia.”

Our graduates expressed gratitude towards their families, teachers, mentors, staff, and friends for their unwavering support throughout their academic careers.

For more information on AUPP High School – Foxcroft Academy, please visit www.aupphs-fa.edu.kh

About the AUPP High School – Foxcroft Academy

AUPP High School – Foxcroft Academy is a private English language college preparatory institution located in Phnom Penh, Cambodia, offering an American-style education that is rooted in the culture of Cambodia and Asia. AUPPHS-FA follows a STEAM (Science-Technology-Engineering-Arts-Math) approach that encourages students to take calculated risks, fosters teamwork, and promotes hands-on learning, perseverance, and the creative process. AUPPHS-FA’s new campus is currently being constructed at a prime location close to the city center of Phnom Penh and includes modern facilities such as digital classrooms, well-equipped STEM/Robotics and science laboratories, and a spacious library.

Contact:
Ms. Eb Sophal
Information and Administration Officer
023 902 111/077 584 797 (Telegram)
[email protected]

Share this Article