AUPPHS-FA Successfully Organized the First-Ever AUPPHS-FA STEAM Exposition 2022!

[English Below]
វិទ្យាល័យ AUPP បានរៀបចំការតាំងពិព័រណ៌វិទ្យាសាស្ដ្រ AUPPHS-FA STEAM Exposition 2022 ជាលើកដំបូងដែលមិនធ្លាប់មាន!
វិទ្យាល័យAUPP មានមោទនភាពជាខ្លាំងក្នុងការរៀបចំការតាំងពិព័រណ៌វិទ្យាសាស្ដ្រ STEAM Exposition 2022 ជាលើកដំបូងដោយជោគជ័យ។ កម្មវិធី STEAM Exposition 2022 នេះបានធ្វើឡើងកាលពីថ្ងៃទី១០ និងទី១១ ខែមិថុនាកន្លងទៅ នៅបរិវេណវិទ្យាល័យ AUPP ដែលមានទីតាំងក្នុងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ ក្នុងកម្មវិធីនេះ មានការដាក់បង្ហាញស្នាដៃវិទ្យាសាស្ដ្រពីសំណាក់សិស្សានុសិស្សជាង ៥០នាក់ដែលមកពីថ្នាក់រ៉ូបូតិក ថ្នាក់វិស្វកម្មសំណង់ស៊ីវិល និងថ្នាក់ទម្រង់ និងលំហ ហើយក៏មានការចូលរួមដោយគ្រូបង្រៀន និងមាតាបិតារបស់ពួកគេថែមទៀតផង។ សិស្សានុសិស្សទាំងអស់ត្រូវបានបែងចែកជា ១៦ក្រុម ហើយពួកគេបានបង្ហាញពីគម្រោងវិទ្យាសាស្ត្រដែលពួកគេបានខិតខំយ៉ាងខ្លាំងក្នុងការច្នៃប្រឌិតបង្កើតថ្មី។ ស្នាដៃដាក់បង្ហាញជាច្រើនរួមមាន ស្ពានដែលមានចលនា រ៉ូបូតសម្រាប់ជួយជនពិការ រ៉ូបូតពន្លត់អគ្គិភ័យ រ៉ូបូតកប៉ាល់ប្រមូលសំរាមក្នុងទឹក ធុងសំរាមឆ្លាតវៃ និងស្នាដៃជាច្រើនទៀត។
ការតាំងពិព័រណ៌នេះមានគោលបំណងពង្រឹងការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងកម្មវិធីសិក្សា STEAM នៅវិទ្យាល័យ AUPP និងជាការអភិវឌ្ឍសមត្ថភាពសិស្សានុសិស្ស ដើម្បីត្រៀមចូលប្រកួតនៅក្នុងកម្មវិធី World Robotics Olympiad Cambodia ដែលរៀបចំដោយអង្គការ STEM-ECO ។ មិនតែប៉ុណ្ណោះ វិទ្យាល័យ AUPP សូមអបអរសាទរដល់សិស្សានុសិស្សទាំងអស់ សម្រាប់ការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការលះបង់ ដើម្បីបញ្ចប់គម្រោងវិទ្យាសាស្ដ្ររបស់ពួកគេ។ ជាលទ្ធផល កម្មវិធីនេះបានបង្រៀនសិស្សានុសិស្សអំពីគុណតម្លៃនៃការងារជាក្រុម និងមេរៀនដ៏មានតម្លៃជាច្រើនទៀត។
នៅពេលបញ្ចប់កម្មវិធី សិស្សចំនួន ២រូបគឺ ប្អូនប្រុសគ្រុយ រិទ្ធី និងប្អូនប្រុសយិន យ៉ាវិសាល បានទទួលពានរង្វាន់សិស្សឆ្នើម ហើយស្នាដៃវិទ្យាសាស្ដ្ររបស់ពួកគេក៏ត្រូវបានដាក់បង្ហាញនៅលើទីផ្សារ NFT ផងដែរ ដែលនេះជាការរំលឹកដល់ការខិតខំប្រឹងប្រែងរបស់ពួកគេ។ រិទ្ធី និងវិសាលមានអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់មិត្តរួមថ្នាក់ និងលោកគ្រូអ្នកគ្រូចំពោះការណែនាំ និងការគាំទ្រដែលធ្វើឱ្យពួកគេសម្រេចបាននូវលទ្ធផលដ៏អស្ចារ្យនេះ។
វិទ្យាល័យ AUPP គឺជាវិទ្យាល័យឯកជនអន្តរជាតិមួយដែលផ្ដល់ជូនកម្មវិធីសិក្សាពេញម៉ោងពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ដែលមានរយៈពេល ៤ឆ្នាំ និងត្រូវបានបង្កើតឡើងស្របតាមស្ដង់ដារអាមេរិក។ កម្មវិធីសិក្សារបស់វិទ្យាល័យ AUPP ក៏បានបញ្ចូលទ្រឹស្ដី STEAM ដែលមានមុខវិជ្ជាគោលសំខាន់ៗដូចជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។ បច្ចុប្បន្ននេះ វិទ្យាល័យ AUPP បាននឺងកំពុងបន្ដផ្ដល់ជូននូវមុខវិជ្ជាសំខាន់ៗដែលផ្សាភ្ជាប់ជាមួយនឹងទ្រឹស្ដី STEAM ដូចជា មុខវិជ្ជារ៉ូបូតិក វិស្វកម្មសំណង់ស៊ីវិល និងមុខវិជ្ជាទម្រង់ និងលំហ។ ថ្នាក់រៀនទាំងអស់របស់វិទ្យាល័យ AUPP ត្រូវបានបង្រៀនជាភាសាអង់គ្លេស និងបង្រៀនដោយលោកគ្រូអ្នកគ្រូជនជាតិខ្មែរ និងជនជាតិបរទេសដែលមានសមត្ថភាពខ្ពស់ប្រកបដោយជំនាញវិជ្ជាជីវៈ។ ពាក្យសុំចុះឈ្មោះចូលរៀនសម្រាប់ថ្នាក់ទី៩ដល់ទី១២ នឹងចាប់បើកទទួលចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សិក្សានៅវិទ្យាល័យ AUPP ដើម្បីទទួលបានសញ្ញាបត្រដែលទទួលស្គាល់ពីអាមេរិក។
វិទ្យាល័យ AUPP ស្ថិតនៅអគារលេខ២៧៨H ផ្លូវ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។





AUPP High School-Foxcroft Academy (AUPPHS-FA) is extremely proud to successfully host the first-ever STEAM Exposition 2022 held on June 10 and 11 at AUPP campus. AUPPHS-FA successfully organized its first STEAM Exposition 2022 with more than 50 students participating in the event along with their instructors and parents. The students are from the Robotics class, Civil Engineering class, and Form and Space class. These students were formed into 16 groups, showcasing the scientific projects they had been working very hard on. There are many school projects to be shown at the event such as movable bridge, building project, robot for helping disable people, robot for collecting trash on the water and more.
AUPP High School-Foxcroft Academy (AUPPHS-FA) is extremely proud to successfully host the first-ever STEAM Exposition 2022 held on June 10 and 11 at AUPP campus. AUPPHS-FA successfully organized its first STEAM Exposition 2022 with more than 50 students participating in the event along with their instructors and parents. The students are from the Robotics class, Civil Engineering class, and Form and Space class. These students were formed into 16 groups, showcasing the scientific projects they had been working very hard on. There are many school projects to be shown at the event such as movable bridge, building project, robot for helping disable people, robot for collecting trash on the water and more.
AUPPHS-FA is a private high school that provides a four-year full-time grade 9 to grade 12 program that is designed to follow the American high school education system. AUPPHS-FA’s curriculum also embraces the STEAM (Science, Technology, Engineering, Arts, and Math) philosophy. We are currently offering classes in STEAM such as Robotics, Form and Space, and Civil Engineering. All classes are taught in English and by highly qualified international and local instructors. Application for Grade 9 –12 is NOW OPEN! Enroll Now to obtain a U.S. qualified high school diploma!
AUPP High School-Foxcroft Academy’s state-of-the-art campus is located at building #278H, Street 201R, Kroalkor Village, Sangkat Kilometer 6, Khan Russey Keo, Phnom Penh.
To Learn More About AUPPHS-FA:
- Phone: +855 23 902 111/ +855 77 584 797
- Website: aupphs-fa.edu.kh
- Follow us on Instagram: Click Here
- Subscribe to our Telegram channel: Click Here
- LinkedIn: Click Here