[English Below]
ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ – វិទ្យាល័យអេយូភីភី (AUPP High School-Foxcroft Academy) មានមោទកភាពក្នុងការជូនដំណឹងថាសិស្សានុសិស្សរបស់ខ្លួនចំនួន ៦រូប នៃថ្នាក់ទី១១ បានសម្រេចនូវសមិទ្ធិផលដ៏អស្ចារ្យក្នុងកម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដកម្ពុជា ២០២៤ ដែលបានបញ្ចប់កាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងមក។ សិស្សឆ្នើមទាំង ៦រូប បានទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតថ្នាក់ជាតិក្នុងកម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដកម្ពុជា ២០២៤ (CRO 2024) ដែលបានរៀបចំឡើងដោយអង្គការស្ទែមកម្ពុជា។ សមិទ្ធិផលដ៏អស្ចារ្យនេះ គឺជាកាលានុវត្តភាពសម្រាប់ពួកគេក្នុងការតំណាងឱ្យប្រទេសកម្ពុជាដើម្បីទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដ ២០២៤ (World Robot Olympiad 2024) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ទីក្រុងអ៊ីស្មៀ ប្រទេសតួគី។
ភាពជោគជ័យក្នុងឆ្នាំនេះគឺជាការបន្តនៃឧត្តមភាពផ្នែករ៉ូបូតសម្រាប់វិទ្យាល័យអេយូភីភី។ គួររំលឹកផងដែរថា កាលពីឆ្នាំ២០២២ វិទ្យាល័យអេយូភីភីបានបញ្ជូនសិស្សឆ្នើមទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដ ២០២២ នៅទីក្រុង Dortmund ប្រទេសអាល្លឺម៉ង់។ បន្ទាប់មក នៅឆ្នាំ២០២៣ សិស្សានុសិស្សចំនួន ៣រូប បានតំណាងប្រទេសកម្ពុជាម្តងទៀតក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដ ២០២៣ នៅទីក្រុងប៉ាណាម៉ា ប្រទេសប៉ាណាម៉ា ជាកន្លែងដែលពួកគេទទួលបានពានរង្វាន់ “Start-Up Idea” ដ៏មានកិត្យានុភាពសម្រាប់គម្រោងរ៉ូបូតច្នៃប្រឌិតរបស់ពួកគេ។ នេះមិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្ត និងជំនាញរបស់វិទ្យាល័យអេយូភីភីដែលផ្ដល់ជូនសិស្សក្នុងមុខវិជ្ជាស្ទែម (STEM) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអប់រំលើវិស័យស្ទែម (STEM) ផងដែរ។
យុវជនទាំង ៦រូប បានបង្ហាញពីការតស៊ូ និងការលះបង់ជាច្រើន ដែលបង្ហាញថាពួកគេមានសមត្ថភាពអាចជំនះឧបសគ្គ និងដោះស្រាយបញ្ហាប្រឈមនានាបានយ៉ាងរលូន។ ក្រៅពីត្រៀមខ្លួនដើម្បីចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ប្អូនៗទាំងអស់ដែលចូលរួមការប្រកួតនេះក៏មានបំណងបង្ហាញពីសមត្ថភាពរបស់ខ្លួន និងភ្ជាប់ទំនាក់ទំនងជាមួយសិស្សានុសិស្សដទៃទៀតមកពីជុំវិញពិភពលោក។ សមាជិកក្រុមទាំងអស់ត្រៀមខ្លួនរួចរាល់ដើម្បីទទួលបាននូវបទពិសោធន៍ថ្មី និងផ្លាស់ប្ដូរចំណេះដឹង និងការសិក្សាជាមួយក្រុមដទៃទៀតដែលចូលរួមដើម្បីវិវឌ្ឍការយល់ដឹងបន្ថែមរបស់ក្រុមខ្លួន។
បន្ថែមពីលើសមិទ្ធិផលរបស់សិស្សឆ្នើមទាំងអស់នេះ លោកនាយកនៃវិទ្យាល័យអេយូភីភីមានប្រសាសន៍ថា “សមិទ្ធិផលរបស់ពួកគេក្នុងការប្រកួតថ្នាក់ជាតិក្នុងកម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដកម្ពុជា ២០២៤ (CRO 2024) ហើយឥឡូវនេះនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដ ២០២៤ (WRO 2024) គឺជាសក្ខីភាពមួយចំពោះការលះបង់របស់ពួកគេ និងជាទឡ្ហីករណ៍ដែលបង្ហាញថាសិស្សរបស់យើងមិនត្រូវតែពូកែលើការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែក៏នៅមានសមត្ថភាពទាំងកិច្ចការផ្សេងៗក្រៅពីការសិក្សាក្នុងសាលាផងដែរ”។ លោកនាយកបានបន្ថែមទៀតថា “យើងទាំងអស់គ្នាមានទំនុកចិត្តថាប្អូនៗរបស់យើងនឹងតំណាងឱ្យប្រទេសកម្ពុជា និងសាលារបស់យើងប្រកបដោយទេពកោសល្យ ដោយបង្ហាញពីភាពខ្លាំងនៃជំនាញបច្ចេកទេស និងគំនិតច្នៃប្រឌិតរបស់ពួកគេ ក៏ដូចជាការសាទរចំពោះកម្មវិធីសិក្សាស្ទែម (STEM) ផងដែរ”។
ក្រុមការងារទាំងអស់នៃវិទ្យាល័យអេយូភីភី មានមោទកភាពជាខ្លាំង និងសូមជូនពរឱ្យប្អូនៗជួបប្រទះតែសំណាងល្អក្នុងការប្រកួតនៅលើឆាកអន្តរជាតិនេះ។ សមិទ្ធិផលដែលមានតម្លៃមិនអាចកាត់ថ្លៃនេះបានក្លាយជាសក្ខីភាពនៃសមត្ថភាពដ៏អស្ចារ្យរបស់ប្អូនៗ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់វិទ្យាល័យអេយូភីភី ក្នុងការអប់រំសិស្សានុសិស្សប្រកបដោយគុណភាព និងជំរុញលើកទឹកចិត្តសិស្សានុសិស្សឱ្យមានគំនិតច្នៃប្រឌិត និងរបកគំហើញថ្មីៗ។


[Phnom Penh, Cambodia – November 10, 2024] – AUPP High School-Foxcroft Academy is proud to announce that 6 of their Grade 11 students have been selected to represent Cambodia in the highly renowned World Robotics Olympiad (WRO) International Final 2024 in Izmir, Turkey. This accomplishment follows their outstanding performance at the Cambodia Robotics Olympiad 2024 (CRO 2024), where they secured 1st Place in the Senior Category of Robot Soccer, 1st Place in the Future Innovators category, and 1st Place in the Future Engineer category. These achievements have earned them the honor of advancing to the global competition.
This year’s success continues a legacy of excellence in robotics for AUPPHS-FA. The school first represented Cambodia at the WRO in 2022, held in Dortmund, Germany. In 2023, AUPPHS-FA students again represented Cambodia at the WRO in Panama City, Panama where they were awarded the prestigious “Start-Up Idea” Award for their innovative project. This not only solidifies AUPPHS-FA’s commitment and expertise in the STEM subjects but also manifests Cambodia’s commitment to STEM education.
As the Robotics teams gear up for their departure to Turkey, AUPPHS-FA commends their hard work, creativity, and teamwork, which have made them role models for their peers. “Their achievements at CRO 2024 and now at WRO are a testament to their dedication and a shining example of how our students excel, not just academically but also in co-curricular pursuits,” said the school’s Principal. “We are confident that our students will represent Cambodia and our school with distinction, demonstrating the strength of their technical and innovative skills as well as their enthusiasm for STEM.”
AUPPHS-FA extends their heartfelt congratulations and best wishes for a successful competition. Their participation not only demonstrates their passion for robotics but also underscores the school’s commitment to fostering a forward-thinking and innovative learning environment. The AUPPHS-FA community is confident that they will make Cambodia and AUPP High School-Foxcroft Academy proud.
