[English Below]
សកម្មភាពរបស់សិស្សានុសិស្សនៃវិទ្យាល័យ AUPP នៅក្នុងកម្មវិធីកំសាន្ដ បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ២០២២!
តោះ! សូមទស្សនាកម្រងរូបភាពខ្លះៗនៃសកម្មភាពកំសាន្ដរបស់សិស្សានុសិស្ស។ ក្នុងឱកាសនេះ សិស្សានុសិស្ស និងសាស្ត្រាចារ្យបានជួបជុំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ដោយមានលេងល្បែងប្រជាប្រិយមួយចំនួន (សិស្សានុសិស្សបានស្រាវជ្រាវ និងរៀបចំនូវល្បែងប្រជាប្រិយខ្មែរ) ព្រមទាំងល្បែងផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ សិស្សានុសិស្សមួយចំនួនបានស្លៀកពាក់សំលៀកបំពាក់ប្រពៃណីខ្មែរផងដែរ។ អ្នកចូលរួមគ្រប់គ្នាពោរពេញទៅដោយភាពសប្បាយរីករាយ ហើយនេះក៏ជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សក្នុងការសាមគ្គីគ្នាជាក្រុមផងដែរ។
វិទ្យាល័យ AUPP សូមជូនពរបងប្អូនជនរួមជាតិ ក្នុងការធ្វើដំណើរទៅទីជិត និងទីឆ្ងាយឱ្យប្រកបដោយសុវត្ថិភាព និងរីករាយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាមួយក្រុមគ្រួសារ បងប្អូន និងមិត្តភក្តិទាំងឡាយ។










AUPPHS-FA students celebrate the Khmer New Year 2022!
Check out some photos of the Khmer New Year celebration on campus. Students and faculty came together to celebrate the Khmer New Year by playing some traditional (students researched and then recreated the traditional Khmer games), as well as some non-traditional games. To further commemorate the event, some students adorned traditional Khmer dress. Fun was had by all, and it was a great opportunity for students to work together as a team.
Wishing you and your family a safe and joyful journey during the Khmer New Year!
To Learn More About AUPPHS-FA:
- Phone: +855 23 902 111/ +855 77 584 797
- Website: aupphs-fa.edu.kh
- Follow us on Instagram: Click Here
- Subscribe to our Telegram channel: Click Here
- LinkedIn: Click Here