Search
Close this search box.

AUPPHS-FA’s Class of 2023 Graduates Set to Represent Cambodia at the World Robotics Olympiad 2023 in Panama

[English Below]

កាលពីពេលថ្មីៗកន្លងទៅនេះ អតីតសិស្សដែលបានបញ្ចប់ការសិក្សាពីវិទ្យាល័យអេយូភីភី (AUPP High School-Foxcroft Academy) ចំនួន ៣រូប បានសម្រេចនូវសមិទ្ធិផលដ៏អស្ចារ្យក្នុងកម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដកម្ពុជា ២០២៣ ដែលបានបញ្ចប់កាលពីខែតុលា ឆ្នាំ២០២៣ កន្លងមក។ សិស្សឆ្នើមទាំង ៣រូបរួមមាន លោក សំ វឌ្ឍនៈ លោក ស្រេង ឆាយលី និងលោក តែ សេងឡុង បានទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតថ្នាក់ជាតិក្នុងកម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដកម្ពុជា ២០២៣ (WRO Cambodia 2023) ដែលបានរៀបចំឡើងដោយអង្គការស្ទែមកម្ពុជា។ សមិទ្ធិផលដ៏អស្ចារ្យនេះ គឺជាកាលានុវត្តភាពសម្រាប់ពួកគេក្នុងការតំណាងឱ្យប្រទេសកម្ពុជាដើម្បីទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដ ២០២៣ (World Robot Olympiad 2023) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា នៅទីក្រុងប៉ាណាម៉ា ប្រទេសប៉ាណាម៉ា។

ការប្ដេជ្ញាចិត្ត ទេពកោសល្យ និងសមត្ថភាពពិសេសរបស់ប្អូនៗទាំង ៣រូប ក្នុងវិស័យរ៉ូបូត និងបច្ចេកវិទ្យាមិនត្រឹមតែមានសារៈសំខាន់ចំពោះភាពជោគជ័យរបស់ប្អូនៗនាពេលអនាគតប៉ុណ្ណោះទេ តែក៏បានក្លាយជាការលើកទឹកចិត្តដល់សិស្សប្អូនជំនាន់ក្រោយដែលចាប់អារម្មណ៍លើវិស័យនេះផងដែរ។ គួររំលឹកផងដែរថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ប្អូនៗបានធ្វើដំណើរទៅកាន់ទីក្រុង Dortmund ប្រទេសអាល្លឺម៉ង់ ដើម្បីតំណាងឱ្យប្រទេសកម្ពុជានៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រអន្តរជាតិនៃកម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដឆ្នាំ ២០២២ (World Robot Olympiad 2022) រួចមកហើយដែរ។

យុវជនទាំង ៣រូប បានបង្ហាញពីការតស៊ូ និងការលះបង់ជាច្រើន ដែលបង្ហាញថាពួកគេមានសមត្ថភាពអាចជំនះឧបសគ្គ និងដោះស្រាយបញ្ហាប្រឈមនានាបានយ៉ាងរលូន។ លោក សំ វឌ្ឍនៈដែលជាសមាជិកក្រុមបានបន្ថែមថា បញ្ហាប្រឈមដ៏ធំបំផុតរបស់ពួកគេគឺការរចនា បង្កើត និងសរសេរកូដបន្ថែម ដើម្បីឱ្យរ៉ូបូតមានសមត្ថភាពបញ្ញាសិប្បនិម្មិត (AI) ដោយប្រើពេលត្រឹមតែមួយខែប៉ុណ្ណោះ។ ក្រៅពីត្រៀមខ្លួនដើម្បីចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិ អ្នកទាំងបីមានបំណងបង្ហាញពីសមត្ថភាពរបស់ខ្លួន និងភ្ជាប់ទំនាក់ទំនងជាមួយសិស្សានុសិស្សដទៃទៀតមកពីជុំវិញពិភពលោក។ សមាជិកក្រុមទាំងអស់ត្រៀមខ្លួនរួចរាល់ដើម្បីទទួលបាននូវបទពិសោធន៍ថ្មី និងផ្លាស់ប្ដូរចំណេះដឹង និងការសិក្សាជាមួយក្រុមដទៃទៀតដែលចូលរួមដើម្បីវិវឌ្ឍការយល់ដឹងបន្ថែមរបស់ក្រុមខ្លួន។

ក្រៅពីដណ្ដើមយកជ័យលាភី អ្នកទាំងបីក៏មានគោលបំណងក្នុងការស្វែងយល់ និងដកយកបទពិសោធថ្មីៗបន្ថែមទៀតពីប្រទេសផ្សេងៗដើម្បី បង្កើនជំនាញដោះស្រាយបញ្ហា និងបណ្ដុះស្មារតីការធ្វើការងារជាក្រុមប្រកបដោយប្រសិទ្ធភាព។ សម្រាប់អ្នកទាំងបី ជំនាញទាំងនេះគឺជាមគ្គុទេសក៍សម្រាប់ឱ្យប្អូនៗខិតខំប្រឹងប្រែងបន្តទៀតនាពេលអនាគត  នៅពេលដែលប្អូនៗមានបំណងចាប់យកអាជីពផ្នែកវិស្វកម្ម មេកាត្រូនិច និងវិទ្យាសាស្ត្រកុំព្យូទ័រ។

ក្រុមការងារទាំងអស់នៃវិទ្យាល័យអេយូភីភី មានមោទកភាពជាខ្លាំង និងសូមជូនពរឱ្យប្អូនៗជួបប្រទះតែសំណាងល្អក្នុងការប្រកួតនៅលើឆាកអន្តរជាតិនេះ។ សមិទ្ធិផលដែលមានតម្លៃមិនអាចកាត់ថ្លៃនេះបានក្លាយជាសក្ខីភាពនៃសមត្ថភាពដ៏អស្ចារ្យរបស់ប្អូនៗ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់វិទ្យាល័យអេយូភីភី ក្នុងការអប់រំសិស្សានុសិស្សប្រកបដោយគុណភាព និងជំរុញលើកទឹកចិត្តសិស្សានុសិស្សឱ្យមានគំនិតច្នៃប្រឌិត និងរបកគំហើញថ្មីៗ។


ព័ត៌មានទូទៅអំពីវិទ្យាល័យអេយូភីភី

វិទ្យាល័យអេយូភីភី គឺជាវិទ្យាល័យឯកជនអន្តរជាតិមួយដែលផ្ដល់ជូននូវកម្មវិធីសិក្សាពេញម៉ោង ដែលត្រូវបានរៀបចំឡើងស្របតាមកម្មវិធីអប់រំថ្នាក់មធ្យមសិក្សានៅសហរដ្ឋអាមេរិក។ បន្ថែមពីលើកម្មវិធីសិក្សាត្រៀមសម្រាប់ថ្នាក់ឧត្តមសិក្សា (College Preparatory Courses) វិទ្យាល័យអេយូភីភី ក៏ផ្ដល់ជូននូវកម្មវិធី STEAM ដែលជាកម្មវិធីអប់រំលំដាប់អន្តរជាតិ រួមមាន៖ មុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។ គោលបំណងចម្បងនៃកម្មវិធីនេះ គឺផ្ដោតទៅលើការអភិវឌ្ឍ និងបង្ហាត់បង្រៀនសិស្សានុសិស្សឲ្យមានភាពក្លាហានក្នុងការបង្កើតថ្មី ជាពិសេសចូលរួមក្នុងការពិសោធន៍ដោយផ្ទាល់ ចេះដោះស្រាយបញ្ហា និងជំរុញឲ្យសិស្សចេះធ្វើការសហការ ក្នុងការច្នៃប្រឌិត។ ទីតាំងថ្មីរបស់វិទ្យាល័យអេយូភីភី បច្ចុប្បន្នកំពុងត្រូវបានសាងសង់នៅទីតាំងសំខាន់មួយនៅចំណុចកណ្តាលរាជធានីភ្នំពេញ ដោយមានបំពាក់នូវសម្ភារៈបរិក្ខារទំនើបៗដូចជា ថ្នាក់រៀនឌីជីថល បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM/Robotics) និងបណ្ណាល័យធំទូលាយ។

កញ្ញា អិប សុផល បុគ្គលិកព័ត៌មាន និងរដ្ឋបាល
វិទ្យាល័យ៖ ០២៣ ៩០២ ១១១ / ០៧៧ ៥៨៤ ៧៩៧ (តេឡេក្រាម)
បឋមសិក្សា៖ ០៨៦​ ៨០២ ១១១
អ៊ីម៉ែល៖ [email protected]
គេហទំព័រ៖ https://www.aupphs-fa.edu.kh/
អាសយដ្ឋាន៖​ អគារលេខ ៥៧ ផ្លូវលេខ ៧៥ កែងផ្លូវលេខ ៩០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

AUPP High School-Foxcroft Academy (AUPPHS-FA) proudly announces the extraordinary achievements of their former graduates from the Class of 2023. The team of skilled individuals, comprising Mr. Sam Vatanak, Mr. Sreng Chhayly, and Mr. Te Senglong, has made the school proud by securing 1st place in the national round of the WRO Cambodia 2023 competition. This remarkable feat has allowed them to represent Cambodia at the highly anticipated 2023 World Robotics Olympiad international round in Panama, which will take place from November 7 to November 9, 2023.

The trio’s dedication, passion, and exceptional abilities in the field of robotics have been vital to their success, serving as an inspiration to students and enthusiasts alike. Their journey was not easy, but their previous achievements speak volumes about their hard work and determination. They participated in the WRO Cambodia competition last year and secured an impressive 3rd place in the national round, which allowed them to compete in Dortmund, Germany, on November 17, 2022. Building on this success, they have now triumphed once again by winning 1st place in the national round this year, paving their way to the international round.

The team has shown exceptional perseverance and dedication, proving they can gracefully overcome any hurdle and handle challenges. Their greatest challenge was designing, building, and programming a new robot with artificial intelligence (AI) capabilities in just one month. As they prepare to compete on a world stage, they are excited to showcase their abilities and connect with students from diverse global backgrounds. The event promises to provide an enriching experience, enabling them to learn from others, broaden their horizons, and test their skills against other countries.

The team has objectives that go beyond just winning recognition. They will discover new perspectives and gain invaluable experiences. Participating in the World Robotics Olympiad has allowed them to foster creativity, enhance problem-solving skills, refine their engineering expertise, and nurture effective teamwork. These skills will undoubtedly guide them in their future endeavors as they aspire to pursue engineering, mechatronics, and computer science careers.

On behalf of AUPP High School-Foxcroft Academy, we wish the team the best of luck. Their outstanding achievements serve as a testament to their abilities, highlighting AUPP High School-Foxcroft Academy’s commitment to nurturing excellence and fostering students’ enthusiasm for innovation and problem-solving.


About AUPP High School-Foxcroft Academy:

AUPP High School – Foxcroft Academy is a private English language college preparatory institution located in Phnom Penh, Cambodia. AUPPHS-FA offers an American-style education that is rooted in the culture of Cambodia and Asia. AUPPHS-FA embraces a STEAM (Science-Technology-Engineering-Arts-Math) philosophy that encourages students to take calculated risks, fosters teamwork, and promotes hands-on learning, perseverance, and the creative process. With a strong focus on nurturing a passion for sciences, robotics, engineering, and computer science, the school has achieved significant success in various competitions, including the prestigious World Robotics Olympiad. By equipping students with essential skills and fostering their development, AUPP High School-Foxcroft Academy aims to shape the future leaders of tomorrow.

For media inquiries, please contact:

Contact Person: Ms. Eb Sophal, Information, and Administration Officer
High School: 023 902 111/077 584 797
Primary: 086 802 111
Phone: [email protected]
Website: www.aupphs-fa.edu.kh
Location: Building #14, Street 75 Corner Street 90, Sangkat Wat Phnom, Khan Daun Penh, Phnom Penh.

Share this Article