AUPP High School-Foxcroft Academy Celebrates its First Graduation Ceremony

[English Below]

វិទ្យាល័យ AUPP ប្រគល់សញ្ញាបត្រចំនួនពីរជាលើកដំបូងជូនសិស្សានុសិស្ស

វិទ្យាល័យ AUPP បានប្រារព្ធពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាក្នុងឆ្នាំ២០២២ចំនួនពីរ គឺសញ្ញាបត្រស្ដង់ដារសហរដ្ឋអាមេរិកពីគ្រឹះស្ថានសិក្សា Foxcroft Academy និងសញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡាជាលើកដំបូងរបស់ខ្លួនជូនដល់សិស្សានុសិស្សរបស់ខ្លូន។

សិស្សានុសិស្សទាំងអស់នៃវិទ្យាល័យ AUPP ទទួលបានសញ្ញាបត្រដែលទទួលស្គាល់ជាលក្ខណះអន្តរជាតិនៅពេលបញ្ចប់ការសិក្សា ដែលអាចផ្ដល់ឳកាសទូលំទូលាយក្នុងការបន្ដការសិក្សាថ្នាក់ឧត្តមសិក្សាស្ទើរតែគ្រប់ទីកន្លែងក្នុងពិភពលោក។

សិស្សឆ្នើមប្រចាំជំនាន់ឆ្នាំ២០២២ ឈ្មោះ ហ៊ី ពុទ្ធីរតន៍ ត្រូវបានទទួលរង្វាន់ជាសិស្សកិត្តិយសដែលមានលំដាប់ពិន្ទុ GPA ខ្ពស់បំផុតក្នុងចំណោមសិស្សានុសិស្សដែលបញ្ចប់ការសិក្សា។ សមិទ្ធិផលដ៏អស្ចារ្យរបស់សិស្សានុសិស្ស គឺសម្រេចបានតាមរយៈការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងសម្ថតភាពក្នុងការសិក្សារបស់ពួកគេ ក៏ដូចជាការគាំទ្រ និងជំនួយពីលោកគ្រូអ្នកគ្រូរបស់ពួកគេ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រនេះ លោក William E. Thomas  នាយកវិទ្យាល័យ AUPPមានប្រសាសន៍ថា៖ “ជាដំបូង ខ្ញុំសូមស្នើឱ្យសិស្សានុសិស្សបញ្ចប់ការសិក្សាទាំងអស់ចំណាយពេលបន្តិចនៅថ្ងៃនេះ ដើម្បីថ្លែងអំណរគុណដល់អ្នកដែលបានគាំទ្រក្មួយៗ ដែលជាហេតុនាំឱ្យក្មួយអាចមានថ្ងៃនេះ។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានសំណាង ក្នុងការទទួលបាននូវឱកាសដែលក្មួយៗបានទទួលនោះទេ។ ក្មួយៗគឺតំណាងឱ្យអ្នកដឹកនាំជំនាន់ក្រោយ ហើយភាពជាអ្នកដឹកនាំនឹងនាំមកនូវទំនួលខុសត្រូវដល់ក្មួយៗ”។

វិទ្យាល័យ AUPP គឺជាវិទ្យាល័យឯកជនអន្តរជាតិមួយដែលផ្ដល់ជូននូវកម្មវិធីសិក្សាពេញម៉ោងពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២។ កម្មវិធីសិក្សារបស់វិទ្យាល័យ AUPP ក៏បានបញ្ចូលទ្រឹស្ដី STEAM ដែលមានមុខវិជ្ជាគោលសំខាន់ៗដូចជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។

គ្រឹះស្ថានសិក្សា Foxcroft Academy ដែលជាដៃគូរបស់វិទ្យាល័យ AUPP ត្រូវបានបង្កើតឡើងជាគ្រឹះស្ថានមធ្យមសិក្សាឯកជននៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៨២៣ និងជាវិទ្យាល័យដំបូងគេដែលត្រូវបានទទួលស្គាល់ បន្ទាប់ពីរដ្ឋ Maine ក្លាយជារដ្ឋផ្លូវការរបស់សហរដ្ឋអាមេរិក។ គ្រឹះស្ថានសិក្សា Foxcroft Academy ជាគ្រឹះស្ថានមធ្យមសិក្សាឯកជនមានអាយុកាលជាង ២០០ឆ្នាំដែលផ្ដោតលើការអប់រំជានិរន្ដរភាព។

On July 02, 2022, AUPP High School-Foxcroft Academy (AUPPHS-FA) successfully commemorated its first graduation ceremony for the High School Class of 2022. Mr. William E. Thomas, principal of AUPPHS-FA, proudly conferred the diplomas to all fourteen (14) first-generation graduates. The auspicious event was attended by more than 100 parents, family members, faculty, and staff. At the ceremony, the AUPPHS-FA graduates received two diplomas – the U.S. diploma from Foxcroft Academy and the Cambodian diploma recognized by the Ministry of Education, Youth and Sport. All students of AUPPHS-FA are assured of an internationally recognized, U.S. qualified diploma upon graduation that will allow them the freedom of pursuing higher education almost anywhere in the world. 

Honor students were also recognized during the ceremony, from Cum Laude, Summa Cum Laude and Magna Cum Laude, to Salutatorian and Valedictorian. Class of 2022’s Hy Puthyrath was awarded the Valedictorian honor as the student with the highest GPA among the graduates. Their great achievements were accomplished through their efforts, commitment, and their outstanding performance, as well as the support and assistance from their professors. 

While celebrating this joyous moment, our AUPPHS-FA’s principal, Mr. William E. Thomas, stated: “I would like to first ask all our graduates to take a moment today to thank those who have supported them so that they can be here today… not everyone is so fortunate to have the opportunities you will have as a result of that support. You represent the next generations of leaders, and leadership comes with great responsibilities”. Faculty speaker and Physics teacher Dr. Muthukuraman Pakkirasamy further added: “I wish you all the very best in your future endeavors and consider me and my colleagues extremely lucky to have had the opportunity to teach such a wonderful group of bright and talented students. Wherever you go, our blessings will always be there with you, and we look forward to hearing of your future successes.” 

AUPPHS-FA is a private high school that provides a four-year full-time grade 9 to grade 12 program that is designed to follow the American high school education system. AUPPHS-FA’s curriculum also embraces the STEAM (Science, Technology, Engineering, Arts, and Math) philosophy.  Our partner, Foxcroft Academy (FA), was established as a private secondary school on January 30, 1823, becoming the first school to be chartered after Maine became a U.S. state. FA has an almost two-hundred-year long-standing tradition of excellence.  

AUPPHS-FA’s state-of-the-art campus is located at building #278H, Street 201R, Kroalkor Village, Sangkat Kilometer 6, Khan Russey Keo, Phnom Penh.

To Learn More About AUPPHS-FA: