[English Below]
រួសរាន់ឡើង! វិទ្យាល័យ AUPP ចាប់បើកទទួលពាក្យចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០២២-២០២៣ ចាប់ពីពេលនេះតទៅ!
វិទ្យាល័យ AUPP ចាប់ផ្ដើមទទួលចុះឈ្មោះសិក្សាថ្នាក់ទី៩ និងទី១២ សម្រាប់ឆ្នាំសិក្សាថ្មីនេះ ចាប់ពីពេលជូនដំណឹងនេះតទៅ។
វិទ្យាល័យ AUPP គឺជាវិទ្យាល័យឯកជនអន្តរជាតិមួយដែលផ្ដល់ជូនកម្មវិធីសិក្សាពេញម៉ោងពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ដែលមានរយៈពេល ៤ឆ្នាំ និងត្រូវបានបង្កើតឡើងស្របតាមស្ដង់ដារអាមេរិក។ តាមរយៈការសហការជាមួយគ្រឹះស្ថានសិក្សា Foxcroft Academy វិទ្យាល័យ AUPP មិនត្រឹមតែផ្តល់ជូននូវកម្មវិធីសិក្សាលក្ខណៈអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីប្រកួតប្រជែងលើឆាកអន្ដរជាតិ តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវឱកាសដល់សិស្សានុសិស្សឱ្យទទួលបានបទពិសោធន៍សិក្សាលក្ខណៈអន្ដរជាតិផងដែរ។ កម្មវិធីសិក្សាដែលរួមមានទាំងវគ្គសិក្សា Advanced Placement ផ្តល់ឱ្យសិស្សានុសិស្សនូវឱកាសយ៉ាងធំទូលាយក្នុងការស្វែងរកឱកាសអាហារូបករណ៍ជាច្រើនបែបទាំងក្នុង និងក្រៅប្រទេស។
សិស្សានុសិស្សដែលបញ្ចប់ការសិក្សានៅវិទ្យាល័យ AUPP នឹងទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក បន្ថែមពីលើសញ្ញាបត្រជាតិដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីសិក្សារបស់វិទ្យាល័យ AUPP ក៏បានបញ្ចូលទ្រឹស្ដី STEAM ដែលមានមុខវិជ្ជាគោលសំខាន់ៗដូចជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។ ថ្នាក់រៀនទាំងអស់របស់វិទ្យាល័យ AUPP ត្រូវបានបង្រៀនជាភាសាអង់គ្លេស និងបង្រៀនដោយលោកគ្រូអ្នកគ្រូជនជាតិខ្មែរ និងជនជាតិបរទេសដែលមានសមត្ថភាពខ្ពស់ប្រកបដោយជំនាញវិជ្ជាជីវៈ។ សិក្សានៅវិទ្យាល័យ AUPP គឺធានាបាននូវបទពិសោធន៍សិក្សាដ៏ល្អបំផុតសំរាប់សិស្សានុសិស្សក្នុងការចាប់យកមុខជំនាញ និងអាជីពការងារនៅពេលអនាគត។
ឪពុកម្ដាយ អាណាព្យាបាល និងសិស្សានុសិស្សអាចអញ្ជើញមកកាន់វិទ្យាល័យ AUPP ដោយផ្ទាល់ ដើម្បីសាកសួរព័ត៌មានអំពីការសិក្សា របៀបចុះឈ្មោះចូលរៀន និងឯកសារពាក់ព័ន្ធនានា។ វិទ្យាល័យ AUPP មានទីតាំងនៅក្នុងបរិវេណសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលស្ថិតនៅលើផ្ទៃដី៧ ហិកតា ដែលរួមមានបរិក្ខារទំនើបតាមបែបស្ដង់ដារអាមេរិកដូចជា បន្ទប់រៀន មជ្ឈមណ្ឌលបច្ចេកវិទ្យា បន្ទប់ពិសោធន៍ និងបណ្ណាល័យដ៏ធំទូលាយ។ វិទ្យាល័យ AUPP ស្ថិតនៅអគារលេខ២៧៨H ផ្លូវ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បវេសនកាលឆ្នាំសិក្សា២០២២-២០២៣ នឹងចាប់ផ្ដើមនៅថ្ងៃទី ២២ សីហា ២០២២




The new admission cycle has begun. Application for Grade 9 to 12 is now open for the 2022-2023 academic year at AUPP High School – Foxcroft Academy (AUPPHS-FA).
AUPPHS-FA is a private high school that provides a four-year full-time grade 9 to grade 12 program that is designed to emulate the American high school education system. AUPPHS’s partnership with Foxcroft Academy, not only provides for an international high school program designed to prepare students for a globally competitive world, but also offers study abroad opportunities. Its American curriculum, which includes Advanced Placement courses, provides students the freedom and latitude to explore diverse educational and scholastic opportunities. AUPPHS-FA graduates will obtain a U.S. qualified high school diploma in addition to the national diploma that is equivalent to the National High School diploma.
AUPPHS-FA’s curriculum also embraces a STEAM (Science, Technology, Engineering, Arts, and Math) philosophy. All classes are taught in English by highly qualified international and local instructors. AUPPHS-FA’s learning and assessment approach is to ensure that students receive the best learning experience during their high school career.
AUPPHS-FA is located on a 7.5-hectare site with very modern facilities that include American standard classroom’s, technology center, science laboratories, a spacious University library, and access to sports facilities and clubs. AUPPHS-FA’s state-of-the-art campus is located at building #278H, Street 201R, Kroalkor Village, Sangkat Kilometer 6, Khan Russey Keo, Phnom Penh. Our new academic year begins on August 22, 2022.
To Learn More About AUPPHS-FA:
- Phone: +855 23 902 111/ +855 77 584 797
- Website: aupphs-fa.edu.kh
- Follow us on Instagram: Click Here
- Subscribe to our Telegram channel: Click Here
- LinkedIn: Click Here